WELCOME TO CCJA

Cambodia China Journalist Association

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកសារព័ត៌មានមកពីអង្គភាពសារព័ត៌មានជាភាសាខ្មែរ ភាសាចិន និងភាសាដទៃទៀត ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា។ ក្នុងគោលបំនងដើម្បីបំពេញបន្ថែម និងជួយឲ្យសេរីភាពសារព័ត៌មាន សេរីភាពការសម្តែងមតិ និងការបោះពុម្ពផ្សាយ កាន់តែបានល្អប្រសើរជាបន្តទៀត។ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នឹងដើរតួនាទី ក្នុងការប្រមូលផ្តុំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិគ្រប់ផ្នែក  ដែលបម្រើការនៅកម្ពុជា ៖ ស្ថានីយទូរទស្សន៍ វិទ្យុ កាសែត  គេហទំព័រ ទស្សនាវដ្តី និងសមាគមអ្នកសារព័ត៌មានដទៃទៀត  ដេីម្បីរួមគ្នា កសាងភាពជាដៃគូ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ពង្រឹងក្រមសីលធម៌ និងជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈ ជួយគាំពារនិងការពារតួនាទីអ្នកសារព័ត៌មាន និងជួយដោះស្រាយបញ្ហាប្រឈម និងការលំបាក របស់អ្នកសារព័ត៌មាន។ដោយមើលឃើញពីភាពចាំបាច់នេះ នៅថ្ងៃទី    ២៦    ខែ  ធ្នូ    ឆ្នាំ២០១៨ ក្រុមអ្នកសារព័ត៌មានជាភាសាជាតិ និងអន្តរជាតិ បានផ្តួចផ្តើមបង្កើតសមាគមអ្នកសារព័ត៌មានមួយ ដែលមានឈ្មោះថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន(សសកច) មានឈ្មោះជាភាសាចិន柬中记者协会និងមានឈ្មោះជាភាសាអង់គ្លេស CAMBODIA-CHINA JOURNALIST ASSOCIATION (CCJA) ។

Company related news

News

បទវិភាគ៖ កាលានុវត្តនភាពថ្មី ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការ ផែ្នកកសិកម្ម រវាងចិននិងកម្ពុជា លើកកម្ពស់លំដាប់ថ្នាក់ថ្មី ម្តងទៀត

January 22, 2021 10:28 AM

ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនដល់ទីផ្សារកសិផលអន្តរជាតិក៏ដោយ...

Our Partner

Friendship of Fujian General Chamber of Commerce in Cambodia
Shanghai Baoye Group Corp.,LTD
CDF-Cambodia Duty Free
FSGC Security Service(Cambodia) Co.,Ltd.
Poweron-Group