CCJA សូមស្វាគមន៍

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន

សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកសារព័ត៌មានមកពីអង្គភាពសារព័ត៌មានជាភាសាខ្មែរ ភាសាចិន និងភាសាដទៃទៀត ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា។ ក្នុងគោលបំនងដើម្បីបំពេញបន្ថែម និងជួយឲ្យសេរីភាពសារព័ត៌មាន សេរីភាពការសម្តែងមតិ និងការបោះពុម្ពផ្សាយ កាន់តែបានល្អប្រសើរជាបន្តទៀត។ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នឹងដើរតួនាទី ក្នុងការប្រមូលផ្តុំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិគ្រប់ផ្នែក ដែលបម្រើការនៅកម្ពុជា ៖ ស្ថានីយទូរទស្សន៍ វិទ្យុ កាសែត គេហទំព័រ ទស្សនាវដ្តី និងសមាគមអ្នកសារព័ត៌មានដទៃទៀត ដេីម្បីរួមគ្នា កសាងភាពជាដៃគូ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ពង្រឹងក្រមសីលធម៌ និងជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈ ជួយគាំពារនិងការពារតួនាទីអ្នកសារព័ត៌មាន និងជួយដោះស្រាយបញ្ហាប្រឈម និងការលំបាក របស់អ្នកសារព័ត៌មាន។ ដោយមើលឃើញពីភាពចាំបាច់នេះ នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៨ ក្រុមអ្នកសារព័ត៌មានជាភាសាជាតិ និងអន្តរជាតិ បានផ្តួចផ្តើមបង្កើតសមាគមអ្នកសារព័ត៌មានមួយ ដែលមានឈ្មោះថា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន(សសកច) មានឈ្មោះជាភាសាចិន柬中记者协会និងមានឈ្មោះជាភាសាអង់គ្លេស CAMBODIA-CHINA JOURNALIST ASSOCIATION (CCJA) ។

ព័ត៌មានពាក់ព័ន្ធរបស់ក្រុមហ៊ុន

ព័ត៌មាន

លោក សយ សុភាព ប្រធានសសកច និងថ្នាក់ដឹកនាំ សម្ពោធទីស្នាក់ការថ្មី នៅអាគារMorgan Tower កោះពេជ្រ

February 06, 2024 04:50 PM

ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) និងថ្នាក់ដឹកនាំ ព្រមទាំងសមាជិ...

ដៃគូរបស់យើង

Friendship of Fujian General Chamber of Commerce in Cambodia
Shanghai Baoye Group Corp.,LTD
CDF-Cambodia Duty Free
FSGC Security Service(Cambodia) Co.,Ltd.
Poweron-Group 2